2024-10-07
គិត បុប្ផា
2024-10-07
គិត បុប្ផា
ភ្នំពេញ៖ ការមិនឡើងថ្លៃអគ្គិសនី និងចុះតម្លៃបន្ថែម គឺជាគោលនយោបាយដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងសម្រួលដល់ឧស្សាហកម្មពាណិជ្ជកម្មកសិកម្ម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងបន្តក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ថា បន្ទាប់ពីមានសង្រ្គាមរុស្សីជាមួយអ៊ុយក្រែនកើតឡើង ប្រទេសជាច្រើននៅសកលលោកបានតំឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់។ «ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំមិនឡើងថ្លៃអគ្គិសនី និងចុះតម្លៃបន្ថែម ដោយបានបញ្ចេញថវិការដ្ឋតាមអគ្គិសនីកម្ពុជា ទប់ថ្លៃកុំឱ្យឡើង»។ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពី យន្តការការមិនឡើងថ្លៃអគ្គិសនី និងបញ្ចុះតម្លៃបន្ថែម ដូចតទៅ៖https://www.youtube.com/watch?v=o1r0TjpoYyo
នាំមកជូនដោយ