SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងរ៉ែ អំពាវនាវឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដើម្បីបង្កើនចំណូលជាតិ


ក្រសួងរ៉ែ អំពាវនាវឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដើម្បីបង្កើនចំណូលជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដើម្បីនាំមកនូវផលប្រយោជន៍ជាតិ ដូចជាបង្កើតឱកាសការងារនៅនឹងកន្លែង និងប្រយោល និងរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងរ៉ែ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

ក្រៅពីការបង្កើនចំណូលជាតិ ការធ្វើអាជីវកម្មរ៉ែស្របច្បាប់ នឹងចូលរួមបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាពផងដែរ។ ពាក់ព័ន្ធនឹងសកម្មភាពរ៉ែអនាធិបតេយ្យដែលត្រូវបានលុបបំបាត់ជាបន្តបន្ទាប់នេះ ក្រសួងរ៉ែ បានអំពាវនាវឱ្យពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែខុសច្បាប់ បញ្ឈប់នូវរាល់សកម្មភាពទាំងនេះ។

ក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមការអនុវត្តច្បាប់និងទប់ស្កាត់បទល្មើសអាជីវកម្មរ៉ែខុសច្បាប់ តាមរយៈការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ តាមលេខទូរសព្ទ ០៩៥ ៧២៧ ៧២៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី