SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋ ទទួលចំណូលបានជាង៣២លានដុល្លារ ពីការលក់សំបុត្រឱ្យបរទេសចូលតំបន់អង្គរ រយៈពេល៩ខែ


រដ្ឋ ទទួលចំណូលបានជាង៣២លានដុល្លារ ពីការលក់សំបុត្រឱ្យបរទេសចូលតំបន់អង្គរ រយៈពេល៩ខែ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាល ទទួលចំណូលពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរបាន ៣២ ៥២២ ៧៣០ដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាខែតុលា ឆ្នាំ២០២៤ បញ្ជាក់ថា ចំនួននេះមានការកើនឡើង៣០,៣២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្នុងរយៈពេល ៩ខែ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៦៩៩ ៨៥០នាក់ កើនឡើង២៩,៧១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ចំណែកឯ ការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៩ខែនេះ ទទួលបានចំណូល ២០៨ ០៥០ដុល្លារ ពីទេសចរអន្តរជាតិចំនួន ១៣ ៨៧០នាក់។

ការលក់សំបុត្រទូកវិញ រដ្ឋាភិបាលទទួលបានចំណូល ៥៥៣ ៤៥៣ដុល្លារ ដែលមានទូកសរុបចំនួន២០ ៦៩៧ ក្នុងនោះទូកតូចចំនួន ១៤ ៥១២ ទូកកណ្តាល៥ ៤៩៧ និងទូកធំចំនួន៦៨៨។ គួរជម្រាបថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤៧ ៩៩៣នាក់ កើនឡើង១៦, ៩២% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ និងរកចំណូលបាន ២ ១៨៨ ៥០១ដុល្លារ កើនឡើង ១៧,៤៤% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី