2024-10-02
គិត បុប្ផា
2024-10-02
គិត បុប្ផា
ភ្នំពេញ៖ «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍» ត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើប្រាស់វិធីសាស្ត្របែបបរិមាណវិស័យ និងគុណវិស័យ។ បើតាមផែនការបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ បានឱ្យដឹងថា ជំហានដំបូងនៃការអភិវឌ្ឍផែនទីនេះ គឺការធ្វើវិចារណនិពន្ធន៍លើឯកសារ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យទេសចរណ៍ និន្នាការនៃបច្ចេកវិទ្យា និងទិន្នន័យដែលមានស្រាប់ត្រូវបានយកមកប្រើប្រាស់។
ចំពោះជំហានបន្ទាប់ គឺការសម្ភាសជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមមានបណ្តាក្រសួង ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យពាក់ព័ន្ធ។ ការសម្ភាសនេះដែរ ត្រូវបានធ្វើឡើងជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាប្រតិបត្តិករនៃភោជនីយដ្ឋាន ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ សារមន្ទីរ ក្រុមហ៊ុនអាកាសចរណ៍ និង ហាងកាហ្វេ ដើម្បីស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងអាជីវកម្មរបស់ពួកគេ។
ចំណែក ព័ត៌មានដែលទទួលបានពីការសម្ភាស ត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដូចជាការកំណត់នូវ ចក្ខុវិស័យ គោលបំណង បច្ចេកវិទ្យាសក្តានុពល និងកត្តាជំរុញនៃបច្ចេកវិទ្យា។ សិក្ខាសាលាពិគ្រោះយោបល់ក៏បានរៀបចំឡើង ដើម្បីផ្តល់ធាតុចូលបន្ថែម និងប្រមូលព័ត៌មានជាយុទ្ធសាស្ត្រដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញមកពីក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនពាក់ព័ន្ធ។
ជាចុងក្រោយ ក៏មានសិក្ខាសាលាពិគ្រោះយោបល់ចំនួនបួន ដោយមានសិក្ខាកាមជាអនុគណៈកម្មាការមកពីក្រសួង ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជនពាក់ព័ន្ធផ្សេងៗ ក្នុងគោលបំណងប្រមូលធាតុចូលលើតម្រូវការបច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងអនាគត៕
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍» ៖ https://smenews.asia/doc?id=37
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី