2024-09-30
គិត បុប្ផា
2024-09-30
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន E.Leclerc ដែលជាបណ្តាញផ្សារដ៏ធំទីមួយនៅប្រទេសបារាំង និងមានហាងប្រមាណ៧២០នៅទូទាំងសហភាពអឺរ៉ុប មានគោលបំណងទទួលទិញអង្ករក្នុងបរិមាណច្រើនពីកម្ពុជា និងចង់សហការទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា នាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមហ៊ុន E.Leclerc ក៏មានគម្រោងសហការជាមួយក្រសួងពាណិជ្ជកម្ម ជួយជំរុញផលិតករកម្ពុជាឱ្យបំពេញតាមស្តង់ដាររបស់ក្រុមហ៊ុន E.Leclerc ដើម្បីភាពជាដៃគូនាពេលខាងមុខផងដែរ។ សមិទ្ធផលទាំងនេះ បានមកពីកិច្ចប្រជុំ ដោយមាន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ, ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងក្រុមហ៊ុន E.Leclerc។
កិច្ចពិភាក្សា ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានផ្តោតសំខាន់លើការស្វែងរកឱកាសភាពជាដៃគូ ក្នុងគោលដៅជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ អាហារកែច្នៃ និងគ្រាប់ស្វាយចន្ទី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី