SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

IMF ៖ សេដ្ឋកិច្ចកម្ពុជា នឹងប្រឈមការថមថយនៃតម្រូវការខាងក្រៅ ដោយកំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ


IMF ៖ សេដ្ឋកិច្ចកម្ពុជា នឹងប្រឈមការថមថយនៃតម្រូវការខាងក្រៅ ដោយកំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ
A+ A-

ភ្នំពេញ៖ ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចប្រឈមនឹងហានិភ័យលើការថមថយនៃតម្រូវការខាងក្រៅ ដោយសារកំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្ម។ ក្រុមបេសកកម្ម IMF ដែលដឹកនាំដោយលោក Kenichiro Kashiwase ព្យាករបែបនេះ នៅក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រុមបេសកកម្មរបស់ IMF ក៏បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នឹងមានការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការអូសបន្លាយនៃភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យជាដើម។ ក្នុងជំនួបពិភាក្សានេះ ក្រុមបេសកកម្ម IMF ក៏សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើននៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ ខណៈដែលអតិផរណា រំពឹងថានឹងបន្តមានកម្រិតទាបនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ជា សិរី អរគុណចំពោះ IMF ដែលតែងតែរួមចំណែកក្នុងការតាមដានស្ថានភានសេដ្ឋកិច្ចកម្ពុជា ព្រមទាំងផ្តល់ជំនួយបច្ចេកទេស និងការកសាងធនធានមនុស្ស សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៨ កញ្ញានេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី