SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ត្រូវបាន AWaP ជ្រើសរើសជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់នៅអាស៊ី ឆ្នាំ២០២៥


កម្ពុជា ត្រូវបាន AWaP ជ្រើសរើសជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់នៅអាស៊ី ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-27

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-27

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា ត្រូវបានប្រទេសជាសមាជិកក្នុងអេវ៉ាប់ (AWaP) ជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់នៅអាស៊ី (AWaP) ឆ្នាំ២០២៥ និងកិច្ចប្រជុំអង្គសន្និបាតលើកទី៤ (4th General Meeting)។ ការសម្រេចឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានគណៈកម្មាធិការប្រតិបត្តិលើកទី៥ នៃភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី ប្រកាសនៅកិច្ចប្រជុំក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៥ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ មានបំណងពិភាក្សាលើសមាសភាពនៃប្រទេសថៃ និងបង់ក្លាដេស ដែលបានស្នើចូលជាសមាជិកអេវ៉ាប់ និងពិភាក្សាលើប្រធានបទចំនួន០៤ ផ្សេងទៀតដូចជា៖ ទី១.កំណត់គោលនយោបាយ AWaP ធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ ចំពោះ ទី២.រៀបចំចាត់ចែងបញ្ហាប្រឈមក្នុងតំបន់ ជាពិសេសបញ្ហាហិរញ្ញវត្ថុគម្រោងប្រព័ន្ធទឹកកខ្វក់, ទី៣.ប្រមូលទិន្នន័យពីបច្ចេកវិទ្យានៃប្រព័ន្ធចម្រោះទឹកកខ្វក់នៃបណ្តាប្រទេសសមាជិកAWaP និងទី៤. កំណត់សូចនាករ AWaP សម្រាប់ប្រព្រឹត្តកម្មទឹកកខ្វក់។

ជាមួយគ្នានេះ AWaP គឺមានគោលបំណងចំនួន៣ រួមមាន៖ ទី១.ឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព(SDGs) ចំណុចដៅ៦.៣ ត្រឹមឆ្នាំ២០៣០, ទី២.ការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់នៅក្នុងតំបន់អាស៊ី និងកិច្ចខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក។ រីឯ ទី៣. អនុវត្តការគ្រប់គ្រងវិស័យទឹកកខ្វក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសជាសមាជិកនីមួយៗ ដោយចែករំលែកព័ត៌មានចាំបាច់នានា ដើម្បីផ្សព្វផ្សាយការគ្រប់គ្រងទឹកកខ្វក់ និងការបង្កើតជាគំរូដើម្បីដោះស្រាយបញ្ហានានា។

គួរបញ្ជាក់ថា AWaP (Asia Wastewater Management Partnership) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមកិច្ចផ្តួចផ្តើមរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុន និងមានសមាជិកចំនួន០៦ប្រទេស គឺប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ជប៉ុន មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសវៀតណាម បង់ក្លាដេស និងប្រទេសថៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី