2024-09-25
ហ៊ត គឹមលី
2024-09-25
ហ៊ត គឹមលី
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ Gates Cambridge ផ្តល់អាហារូបករណ៍ ៨០កន្លែង ដល់បេក្ខជនឆ្នើមមកពីប្រទេសនៅក្រៅចក្រភពអង់គ្លេស ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សាលើមុខវិជ្ជាណាមួយ ដែលមាននៅសាកលវិទ្យាល័យខេមប្រ៊ីជ ដែលជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេមួយ របស់ពិភពលោក។
កម្មវិធីអាហារូបករណ៍ Gates Cambridge ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយមានការបរិច្ចាគថវិកាចំនួន២១០លានដុល្លារអាម៉េរិក ពីមូលនិធិ Bill and Melinda Gates ដល់សាកលវិទ្យាល័យខេមប្រ៊ីជ។ អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ប្រមាណ ២/៣ នឹងត្រូវផ្ដល់ឱ្យដល់និស្សិតបន្តយក PhD ដែលមានប្រមាណ ២៥កន្លែង នៅក្នុងសហរដ្ឋអាម៉េរិក និង ៥៥កន្លែងផ្សេងទៀត ត្រូវបានផ្ដល់ឱ្យនិស្សិតមកពីបណ្តាប្រទេសផ្សេងៗសម្រាប់ថ្នាក់ PhD ដែលមានបំណងសិក្សានៅសាកលវិទ្យាល័យ Cambridge ។
ចំពោះ អត្ថប្រយោជន៍ ដែលទទួលបានពីអាហារូបករណ៍នេះ មានដូចជា ការបង់ជូនថ្លៃសិក្សាពេញ, ប្រាប់ឧបត្ថម្ភសរុបជាង២ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ សម្រាប់សិស្សម្នាក់, រ៉ាប់រងសម្រាប់ការចំណាយថ្លៃទិដ្ឋាការក្នុងប្រទេស, សុខភាពអន្តោប្រវេសន៍ និងប្រាក់ឧបត្ថម្ភការងារ បូករួមទាំងថ្លៃធ្វើដំណើរទៅមកមួយដង និងអត្ថប្រយោជន៍ផ្សេងៗទៀត។
សម្រាប់សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះនិងដាក់ពាក្យ Online តាម Gates Cambridge Scholarship Official Website អាហារូបករណ៍នេះនឹងផុតកំណត់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់៖ Gates Cambridge Trust, UK។ Email: [email protected] , Telephone: +44 (0) 1223 338467, Website: www.gatescambridge.org ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី