SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CBC ជំរុញការផ្តល់កម្ចីឱ្យចំគោលដៅ មានប្រសិទ្ធភាព និងចៀសវាងនូវខ្ចីដែលនាំឱ្យក្លាយទៅជាបំណុលវណ្ឌក


CBC ជំរុញការផ្តល់កម្ចីឱ្យចំគោលដៅ មានប្រសិទ្ធភាព និងចៀសវាងនូវខ្ចីដែលនាំឱ្យក្លាយទៅជាបំណុលវណ្ឌក
A+ A-

ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជា ឬ Credit Bureau Cambodia (CBC) គឺជាក្រុមហ៊ុនឯកជនមួយ ដែលកត់ត្រាប្រវត្តិកម្ចីរបស់អតិថិជននៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលសមាជិករបស់ CBC ។ គោលដៅរបស់ CBC គឺជួយស្តារប្រវត្តិឥណទានដែលធ្លាប់មានប្រវត្តិខ្ចីមិនល្អឱ្យប្រសើរឡើងវិញ ដើម្បីជួយឱ្យអតិថិជនទទួលបានឥណទាន។ តាមរយៈការិយាល័យឥណទានកម្ពុជា អតិថិជននឹងទទួលបានអត្រាការប្រាក់សមរម្យ ដោយអាស្រ័យលើប្រវត្តិឥណទាន និងលទ្ធភាពសងកម្ចីរបស់អតិថិជននីមួយៗ។

ការិយាល័យឥណទានកម្ពុជានេះ គឺមានគោលដៅជំរុញការផ្តល់កម្ចីឱ្យចំគោលដៅ មានប្រសិទ្ធភាព និងចៀសវាងនូវបញ្ហាផ្សេងៗ ដើម្បីជាកត្តាលីករនៃការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ អំឡុងពេលអតិថិជនទទួលឥណទានពីការិយាល័យឥណទានកម្ពុជា អតិថិជនក៏អាចមានជម្រើសក្នុងការស្នើសុំឥណទានពីស្ថាប័ន ឬក្រុមហ៊ុនផ្តល់កម្ចីផ្សេងៗទៀតផងដែរ ដើម្បីជម្រុញឱ្យមានការប្រកួតប្រជែង បង្កើតនូវឥណទានថ្មីៗ និងអត្រាការប្រាក់សមរម្យសម្រាប់អតិថិជន។ ការិយាល័យឥណទានកម្ពុជា បានផ្តល់សារសំខាន់ដល់អតិថិជន និងសហគ្រាសហិរញ្ញវត្ថុ ក្នុងការអ្នកទាញយកផលប្រយោជន៍ពីព័ត៌មានឥណទានដូចជា ការស្នើសុំឥណទាន និងការពិនិត្យផ្ដល់កម្ចី។

ការិយាល័យឥណទានកម្ពុជា គឺជាក្រុមហ៊ុនឯកជនមួយដែលមានមុខងារផ្ដល់សេវាកម្មផ្នែកផ្តល់ព័ត៌មានអំពីហិរញ្ញវត្ថុនានា ក៏ដូចជារបាយការណ៍ឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំអស់នៅកម្ពុជា។ ការិយាល័យនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារ (ABC) និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (CMA) ព្រមទាំងប្រតិបត្តិការហិរញ្ញវត្ថអន្តរជាតិ (IFC)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី