2024-09-21
SME News
2024-09-21
SME News
ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដល់សិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំងគ្រប់និទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រ សង្គម។ ជាពិសេសគឺសម្រាប់សិស្សិចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤នេះតែម្តង។
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា CADT នឹងជ្រើសរើសនិស្សិតកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេសចំនួន ១៥០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថល ដើម្បីជំរុញការកសាងធនធានមនុស្សឆ្នើម ក្នុងជំនាញឌីជីថលឱ្យកាន់តែច្រើនស្របតាមយុគសម័យឌីជីថល។
មុខជំនាញ និងឯកទេសដែល CADT ផ្តល់ឱ្យរួមមាន៖ បរិញ្ញាបត្រទូរគមនាគមន៍ និងបណ្តាញ (Bachelor of Telecommunications & Networking), ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security), ឯកទេស វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ (Specialized in Telecommunications & Network Engineering), បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science), ឯកទេស វិស្វកម្មសុសវែរ (Specialized in Software Engineering), ឯកទេស វិទ្យាសាស្ត្រទិន្នន័យ (Specialized in Data Science), បរិញ្ញាបត្រធុរកិច្ចឌីជីថល (Bachelor of Digital Business) និងឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក (Specialized in e-Commerce)។
ចំពោះថ្នាក់បង់ថ្លៃក្នុងមួយឆ្នាំចំនួន ២,៥០០ដុល្លារក្នុងមួយឆ្នាំ។ សម្រាប់បេក្ខនារីទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ដោយស្វ័យប្រវត្តិ គឺតម្លៃសិក្សាត្រឹមតែ ១,២៥០ដុល្លារប៉ុណ្ណោះ។ សិស្សដែលទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ ចន្លោះពី ៥០% ទៅ ៧៤%។ ជាមួយគ្នានេះ បេក្ខជន-បេក្ខនារី ក៏អាចស្នើសុំប្រើប្រាស់ជំនួយហិរញ្ញប្បទានសិក្សា ដែលមានអត្រាការប្រាក់ 0% សម្រាប់និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញ បន្ទាប់ពីទទួលបានប្រាក់បៀវត្សចាប់ពី ៥០០ដុល្លារឡើងទៅ។ ជាពិសេស និស្សិតទាំងអស់ ដែលសិក្សានៅបណ្ឌិត្យសភា CADT នឹងទទួលបានកុំព្យូទ័រយួរដៃថ្មីមួយគ្រឿងផងដែរ។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស ត្រូវតែជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រប់កម្រិតនិទ្ទេស ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដែលចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៤។ បន្ថែមពីនេះ តម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពចំណេះដឹងមូលដ្ឋានលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេសតាមប្រព័ន្ធកុំព្យូទ័រ។
ចំណែកឯ កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ គឺអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ www.cadt.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ទាប់ពីការ ចុះឈ្មោះតាមប្រព័ន្ធ online រួច នឹងត្រូវមកទទួលសលាកបត្រសុំសិទ្ធិធ្វើតេស្ត នៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ផងដែរថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺជាគ្រឹះស្ថានអប់រំស្រារជ្រាវសាធារណៈឈានមុខគេនៅកម្ពុជាលើផ្នែកបច្ចេកវិទ្យាឌីជីថល ស្ថិតនៅក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ CADT មានបេសកកម្មក្នុងការផ្តល់ការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល ស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី