2024-09-19
ទូច សូរិយា
2024-09-19
ទូច សូរិយា
ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាថ្មី របស់កម្មកររោងចក្រ នៅឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ មានការកើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
នៅថ្ងៃទី១៩ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោតជាសំឡេងភាគច្រើនលើសលប់គឺ ៤៦ លើ ៥១សំឡេង បានគាំទ្រទៅលើតួលេខ ២០៦ដុល្លារ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែមចំនួន ២ដុល្លារទៀតលើតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ទោះបីក្នុងកាលៈទេសៈលំបាក នៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើងផងដែរ»។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ប្រទេសជាច្រើននៅក្នុងតំបន់ មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ខណៈដែលប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារនៃប្រទេសមួយចំនួន គឺថយទាបជាងចុងឆ្នាំ២០២៣ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី