SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តចំនួន៣ មានភ្ញៀវទេសចរមកកម្សាន្តសរុបជាង ១លាននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល


ខេត្តចំនួន៣ មានភ្ញៀវទេសចរមកកម្សាន្តសរុបជាង ១លាននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ នាឱកាសឆ្លងឆ្នាំសកល ខេត្តចំនួន៣ មានភ្ញៀវទេសចរទៅលេងកម្សាន្តសរុប ១ ១២៩ ៥៥១នាក់ ក្នុងនោះខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៤៧ម៉ឺននាក់, ខេត្តបាត់ដំបង មានភ្ញៀវទេសចរចំនួនជាង ៣៥ម៉ឺននាក់ ខណៈដែលខេត្តសៀមរាប មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៤ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរមកកម្សាន្ដកើនឡើងជាងឆ្នាំកន្លងមកចំនួន ២១,២៤ភាគរយ ស្មើនឹង ៤៧២ ៦៩៧នាក់។ ចំពោះខេត្តបាត់ដំបង មន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងពីចំនួនភ្ញៀវទេសចរ មកលេងកម្សាន្តសរុបចំនួន ៣៥២ ៧៩០នាក់ មានការកើនឡើង ៦៧,៦០ភាគរយ បើធៀបឆ្នាំ២០២២ មានចំនួន ២១១ ០៣៨ នាក់។ ភ្ញៀវជាតិមានចំនួន ៣៥២ ៧៩០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៩១៨ នាក់។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប វិញ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៣០៤ ០៦៤នាក់ នាឱកាសឆ្លងឆ្នាំសកល ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៩៥ ០០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៩ ០៦៤នាក់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599