SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

AFD ប្តេជ្ញាអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ខណៈដែលបានផ្តល់កម្ចី ២១០លានដុល្លារ លើគម្រោងផលិតទឹកស្អាតបាក់ខែង ជំហានទី៣


AFD ប្តេជ្ញាអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ខណៈដែលបានផ្តល់កម្ចី ២១០លានដុល្លារ លើគម្រោងផលិតទឹកស្អាតបាក់ខែង ជំហានទី៣
A+ A-

ភ្នំពេញ៖ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ជាមួយនឹងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងដំណើរទស្សនកិច្ចនោះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤ និងគ្រោងចំណាយពេលសាងសង់៣៦ខែ ដោយប្រើថវិកាប្រមាណ២៥២លានដុល្លារអាមេរិក ក្នុងនោះ ២១០លានដុល្លារអាម៉េរិក ជាកម្ចីសម្បទានពីទីភ្នាក់ងារ AFD និង ៤២លានដុល្លារអាម៉េរិកជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ស្តីពីភាពជាដៃគូកម្ពុជា-បារាំង សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះការគាំទ្រ និងកិច្ចសហការដ៏ខ្ជាប់ខ្ជួនរបស់ AFD ដោយឯកឧត្តមបានគូសបញ្ជាក់ថា៖«ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។

ឯកឧត្តម ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ក៏បានលើកឡើងពីភាពជាដៃគូដ៏រឹងមុំា និងយូរអង្វែងរបស់ AFD ចំពោះការអភិវឌ្ឍនៅកម្ពុជាផងដែរ ដោយនាយកទីភ្នាក់ងារ AFD រូបនេះ បានបញ្ជាក់ថា៖«ការគាំទ្ររបស់បារាំងក្នុងវិស័យទឹកស្អាត មិនត្រឹមផ្តោតលើការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ។ គោលបំណងរបស់យើងគឺធានាថា សេវាទឹកស្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនោះ យើងក៏បាននិងកំពុងពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនផងដែរ»។

សូមជម្រាបផងដែរថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៦០លានដុល្លារ ដែលនឹងបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដំណាក់កាលទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ៩៨២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០០.០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។ ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ២៥លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី