SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្ថានភាព នៃការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា


ស្ថានភាព នៃការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-17

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-17

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ស្ថានភាពនៃការផ្តល់សេវាសាធារណៈ នៅក្នុងចំណោមក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ មានក្រសួងស្ថាប័នប្រមាណ១៨ ដែលមានសេវាសាធាណៈច្រើនលើសពី២០។ ក្រសួងស្ថាប័នខ្លះមិនទាន់មានសេវាសាធារណៈ ក្រសួងខ្លះទៀតមានសេវាប្រមាណ១ ឬ ២ប៉ុណ្ណោះ។ បើយោងតាមរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សេវាសាធារណៈសរុបនៅកម្ពុជា គឺមានចំនួន៣១៩៦ សេវា។

ឌីជីថលរូបនីយកម្មក្រសួងស្ថាប័ននានា គឺមានគោលបំណងផ្ដល់សេវាសាធារណៈបានយ៉ាងរហ័ស មានប្រសិទ្ធភាព ការសិក្សាពីស្ថានភាពបច្ចុប្បន្ននៃការផ្តល់សេវាជារឿងចាំបាច់។ កន្លងមក រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការផ្តល់សេវាតាមការបង្កើតកម្មវិធីជាច្រើន មានដូចជាកម្មវិធីកំណែទម្រង់រដ្ឋបាលឆ្នាំ(២០០៤-២០០៨) កម្មវិធីជាតិកំណែទម្រង់សេវាសាធារណៈ(២០១៥-២០១៨) និងបង្កើតយន្តការអនុវត្តជាច្រើនដូចជា៖ យន្តការច្រកចេញតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់សេវារដ្ឋបាល និងការងារនីត្យានុកូលកម្ម និងការិយាល័យច្រកចេញចូលតែមួយ (OWSO)។

ចំពោះការិយាល័យច្រកចេញចូលតែមួយ គឺទី១. កន្លែងផ្តល់សេវាកម្មរដ្ឋបាលនៅតាមក្រុង ស្រុក ខណ្ឌ, ទី២.កន្លែងប្រមូលផ្តុំសេវាកម្មរដ្ឋបាល (ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ រៀបចំដែនដី ឧស្សាហកម្ម រ៉ែ និងថាមពលសាធារណការ អប់រំ និងសុខាភិបាល) និងនីតិកម្មរដ្ឋបាល, ទី៣. កន្លែងដែលអតិថិជនមទទួលទម្រង់បែបបទព័ត៌មានផ្សេងៗ និងបង់កម្រៃសេវា) និងទី៤.កន្លែងដែលអតិថិជនទទួលលទ្ធផលសម្រេចនៃសេវា៕

ប្រភពពីសៀវភៅ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០២៥» ៖ https://shorturl.at/o8rGR


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី