2024-09-16
គិត បុប្ផា
2024-09-16
គិត បុប្ផា
ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាឱកាសដែលប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដើម្បីជួបជុំញាតិមិត្តបងប្អូន។ ដោយមើលឃើញបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមរថយន្តក្រុងចំនួន ៤៩៧គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា រថយន្តក្រុងចំនួន ៤៩៧គ្រឿងនេះ នឹងដឹកអ្នកដំណើរឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងរឿងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង និងទឹកសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី