SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ABA ផ្តល់ថវិកា ៦ម៉ឺនដុល្លារ ទ្រទ្រង់ការអប់រំកុមារក្រីក្រ នៅអង្គការមូលនិធិកុមារកម្ពុជា


ABA ផ្តល់ថវិកា ៦ម៉ឺនដុល្លារ ទ្រទ្រង់ការអប់រំកុមារក្រីក្រ នៅអង្គការមូលនិធិកុមារកម្ពុជា
គំនិតអាជីវកម្ម

2024-09-14

គិត បុប្ផា

គំនិតអាជីវកម្ម

2024-09-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារ ABA បរិច្ចាគថវិកាចំនួន ៦ម៉ឺនដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំ ដោយក្នុង ១ឆ្នាំ ២ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់កម្មវិធីអប់រំកម្រិតបឋមសិក្សារបស់អង្គការមូលនិធិកុមារកម្ពុជា(CCF) ដើម្បីឱ្យសិស្សានុសិស្សក្រីក្រមានលទ្ធភាពទទួលបានការអប់រំពេញលេញ ប្រកបដោយគុណភាពខ្ពស់។ ការផ្តល់ថវិកាបរិច្ចាគនេះ ត្រូវបានចុះហត្ថលេខាផ្តល់-ទទួល កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងគ្រាចុះហត្ថលេខា ដោយលោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA និងលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិ CCF ភាគី ABA ក៏បានបរិច្ចាគ ឈុតកុំព្យូទ័រលើតុ រ៉ោតទ័រ និងស្វ៊េច ដល់ថ្នាក់ព្យូទ័ររបស់អង្គការ CCF ផងដែរ។ ដែលការបរិច្ចាគនេះ បញ្ជាក់ពីការជួយសិស្សានុសិស្សលើចំណេះដឹងផ្នែកឌីជីថល នៅក្នុងសង្គមដែលជំរុញដោយបច្ចេកវិទ្យា។

លោក Igor Zimarev លើកឡើងថា ធនាគារ ABA មានកិត្តិយសដែលបានរួមចំណែកជាមួយអង្គការ CCF ដើម្បីផ្តល់នូវការផ្លាស់ប្តូរដល់កុមារក្រីក្រ តាមរយៈការជំរុញការរីកចម្រើន ឱកាសល្អៗ និងការផ្លាស់ប្តូរក្នុងសង្គម ដោយការវិនិយោគលើអនាគតរបស់កុមារកម្ពុជា។ តាមការចុះផ្សាយរបស់ធនាគារ ABA សិស្សានុសិស្សកម្រិតមូលដ្ឋានប្រហែលជាង ៧៤០នាក់ ទទួលបានការអប់រំនៅសាលារៀន Satellite ចំនួន៦ របស់អង្គការ CCF ។

ធនាគារ ABA និងអង្គការ CCF បានចុះអនុស្សរណៈយោគយល់ (MoU) កាលពីឆ្នាំ២០២៣ ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារខ្វះខាត តាមការផ្តល់ឱកាសហាត់ការ និងឱកាសការងារ អាហារូបករណ៍ កម្មវិធីស្ម័គ្រចិត្ត កិច្ចសហការ ផ្សព្វផ្សាយឆ្លងស្ថាប័ន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី