SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល បន្តបិទការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល ៦ខែបន្ថែមទៀត


រដ្ឋាភិបាល បន្តបិទការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល ៦ខែបន្ថែមទៀត
ពាណិជ្ជកម្ម

2024-09-12

គិត បុប្ផា

ពាណិជ្ជកម្ម

2024-09-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលថ្លើមជ្រូក បំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក។ ការបិទជាបណ្តោះអាសន្ន រយៈពេល ៦ខែបន្ថែមទៀតនេះ គឺអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

ការសម្រេចបន្តបិទការនាំចូល គឺដោយសាររដ្ឋាភិបាលពិនិត្យឃើញថា ការនាំចូលថ្លើមជ្រូកបង្កក បំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០២៤។

វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ ដើម្បីប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងមកកាន់លេខទូរសព្ទ ០១២ ៣៨៧ ៨៧៨ / ០១៧ ៤០៨ ៨៨៨ ឬអ៊ីម៉ែល [email protected] និង [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី