2024-09-11
SME News
2024-09-11
SME News
ភ្នំពេញ៖ ប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន ទោះជាប្រទេសដែលតូច ធំ មាន ឬក្រ សុទ្ធសឹងតែមានលទ្ធភាពពេញលេញក្នុងការចូលរួមកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អាទិភាពនេះ គឺដោយសារផ្ទៃក្នុងអាស៊ាន គឺអាចរក្សាសាមគ្គីភាពតាមគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសគ្នា។
សម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ ថា ការផ្អែកលើកូងសង់ស៊ីស មិនលូកដៃផ្ទៃក្នុងប្រទេសគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការនេះ បានក្លាយជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជាផងដែរ។ «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។
សូមអញ្ជើញទស្សនាវីដេអូឃ្លីបខ្លីដែល សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅកូរ៉េ៖https://www.youtube.com/watch?v=4buQDMmCn-k
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី