SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ រៀបចំកម្មវិធី«Fireside Chat» ដើម្បីឱ្យម្ចាស់អាជីវកម្មចែករំលែកបទពិសោធ, ទស្សនៈប្លែកៗអាជីវកម្ម


សហគ្រិនខ្មែរ រៀបចំកម្មវិធី«Fireside Chat» ដើម្បីឱ្យម្ចាស់អាជីវកម្មចែករំលែកបទពិសោធ, ទស្សនៈប្លែកៗអាជីវកម្ម
A+ A-

ភ្នំពេញ៖ «Fireside Chat» ជាផ្នែកមួយនៃកម្មវិធី «ធុរកិច្ចជំនាន់ថ្មី» ដែលបើកឱកាសឱ្យសាធារណជនសិក្សាពីម្ចាស់អាជីវកម្មអំពីបញ្ហាប្រឈម និងភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្ម។ កម្មវិធីមួយនេះ នឹងប្រព្រឹត្តឡើង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះ សាធារណជន អាចចូលរួមដោយសេរី និងឥតគិតថ្លៃ។

ក្នុងវគ្គនេះ នឹងមានការចែករំលែកបទពិសោធរបស់វាគ្មិន ដូចជា៖ ចំណេះដឹងលើការជំរុញការធ្វើពាណិជ្ជកម្ម និងការសម្រេចបានជោគជ័យលើអាជីវកម្ម, ការវិនិយោគជាយុទ្ធសាស្រ្ត, ការយល់ដឹងពីយុទ្ធសាស្រ្ត និងផែនការកំណើនដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងអង្គភាពដើម្បីកែលម្អស្តង់ដារអាជីវកម្ម ដែលវិនិយោគិនចង់បាន។ តាមរយៈប្រធានបទទាំងនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន។

ដើម្បីចូលរួមស្តាប់ និងសួរសំណួរទៅកាន់សហគ្រិនដែលមានសក្តានុពល និងភាពជោគជ័យក្នុងវគ្គខាងលើ សាធារណជនអាចចុះឈ្មោះតាម https://forms.gle/voXmQy73dfXxjPEx7 ត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ និងព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់លេខ +៨៥៥ ៣១ ៤៨០ ០៨៨៨ ឬអ៊ីម៉ែល[email protected]។ ចំពោះកម្មវិធីនេះ នឹងប្រព្រឹត្តឡើងនៅសាលពហុបំណង នៃការិយាល័យសហគ្រិនខ្មែរ វេលាម៉ោង៨:០០-១១:០០ព្រឹក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី