2024-09-06
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-06
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលដៅផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ការចូលរួមក្នុងពិព័រណ៍អន្តរជាតិនេះ ក៏ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជា ជប៉ុន និងអន្តរជាតិផងដែរ។
ការចូលរួមផ្សព្វផ្សាយពីកម្ពុជានេះ គឺស្របតាមគំនិតយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍន៍៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» សំដៅដល់ការទាក់ទាញទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍។
ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍ បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួមឱ្យបានច្រើន ក្នុងទិសដៅជំរុញការផ្សព្វផ្សាយពីកម្ពុជាឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ការបានចូលរួមក្នុងពិព័រណ៍ទេសចរណ៍របស់ភាគីពាក់ព័ន្ធ គឺដើម្បីគ្រោងរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ផ្សេងៗសម្រាប់ទីផ្សារទេសចរណ៍ជប៉ុន ដែលជាទីផ្សារទេសចរណ៍ធំមួយក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ របស់កម្ពុជាទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី