2024-09-05
អ៊ួន សំណាង
2024-09-05
អ៊ួន សំណាង
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារចំនួន ៥៣ ២៩៦កន្លែង ដល់សិស្ស និស្សិត និងសាធារណជនដែលកំពុងស្វែងរកការងារធ្វើ។ តាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ឱកាសការងារជាង ៥ម៉ឺនកន្លែងនេះ ផ្តល់ឱ្យក្នុងវិស័យធំៗចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
ក្រសួងការងារ បញ្ជាក់ថា ឱកាសការងារជាង ៥ម៉ឺនកន្លែងខាងលើ នឹងផ្តល់ឱ្យចាប់ពីថ្ងៃទី០២ ដល់ ០៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្នុងនោះវិស័យឧស្សាហកម្មផ្តល់ឱ្យចំនួន ៤០ ៧៥៣កន្លែង, វិស័យសេវាកម្ម ត្រូវការចំនួន ៣ ៩៩៤កន្លែង និងវិស័យកសិកម្មចំនួន ៨ ៥៤៩កន្លែង។ ការបង្កើតការងារដល់ពលរដ្ឋ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត ការរក្សា ការបង្កើនការងារដល់កម្មករ-និយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅបង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ចំពោះយុវជន សិស្ស និស្សិត និងសាធារណជនដែលមានបំណងស្វែងរកការងារ អាចទាក់ទងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី