2024-09-04
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-04
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ការកសាងរដ្ឋាភិបាលឌីជីថលចែកចេញជា ៥កម្រិត ដែលត្រូវសម្រេចឱ្យបានត្រឹមឆ្នាំ ២០៣៥ ដោយបច្ចុប្បន្ននេះ ការកសាងរដ្ឋាភិបាលឌីជីថលកម្រិតទី១ បានចាប់ផ្តើមរួចហើយ។ ដោយឡែក ការកសាងរដ្ឋាភិបាលឌីជីថលកម្រិតទី២ និងកម្រិតទី៣ អាចចាប់ផ្តើមនៅពេលដំណាលគ្នានឹងកម្រិតទី១ ដែរ។
ចំពោះកម្រិតទាំង៣ គ្រោងនឹងបញ្ចប់នៅក្នុងដំណាក់កាលនៃការកសាងមូលដ្ឋានគ្រឹះរដ្ឋាភិបាលឌីជីថល២០២២-២០២៥។ បន្ទាប់ពីនេះ ការកសាងរដ្ឋាភិបាលឌីជីថលកម្រិតទី៤ នឹងចាប់ផ្តើម ហើយគ្រោងនឹងសម្រេចឱ្យបាននៅក្នុងដំណាក់កាលនៃការចាប់យកបច្ចេកវិទ្យាឌីជីថល ២០២៦-២០៣០។
ការកសាងរដ្ឋាភិបាលឌីជីថលកម្រិតទី៥ នឹងត្រូវអនុវត្តបន្តពីកម្រិតទី៤ ដែលគ្រោងនឹងបញ្ចប់នៅក្នុងដំណាក់កាលនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល២០៣១-២០៣៥។ ជាមួយគ្នានេះ ការកសាងទាំង៥កម្រិតអាស្រ័យលើសកម្មភាពអាទិភាពដែលមានដំណាក់កាល និងពេលវេលាលម្អិតដូចបានកំណត់នៅក្នុងបរិសិដ្ឋ១៕
ប្រភពពីសៀវភៅ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»៖ https://smenews.asia/doc?id=82
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី