2024-09-01
គន ម៉េងហុង
2024-09-01
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយលោក Cho WanSeok អគ្គនាយកប្រតិបត្តិក្រុមហ៊ុន KUMHO-TECHCROSS Joint Venture ដើម្បីសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នេះ នឹងសាងសង់ឡើងក្រោមហិរញ្ញប្បទានរបស់ធនាគារនីហ័រណ-អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ គឺគម្រោងជំហានទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ០០០ម៣/ថ្ងៃ ស្ថានីយបូមទឹកកខ្វក់មាន៧កន្លែង និងបណ្តាញប្រព័ន្ធបង្ហូរទឹកកខ្វក់ រួមមានលូមេ លូខ្វែង លូខ្វែងរង សរុបប្រវែងប្រមាណ ១២៥គ.ម លូបង្ហូរទឹកភ្លៀងប្រវែងសរុបប្រមាណ ៥.៣គ.ម និងតំណភ្ជាប់លូតាមខ្នងផ្ទះសរុប ១០ ០០០តំណ។ ស្ថានីយនេះ គឺសម្រាប់គ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព សំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។
ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តកាសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលបានគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ប៉េង ពោធិ៍នា បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្រុងតាខ្មៅនេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតលើ «ការគ្រប់គ្រង ទុកដាក់ និងកែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់»។ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានផ្តាំផ្ញើដល់អង្គភាពគម្រោង ក្រុមហ៊ុនសាងសង់ ភាគីពាក់ព័ន្ធទាំងអស់ សហការសម្របសម្រួលដើម្បីឱ្យគម្រោងនេះដំណើរការប្រកបដោយប្រសិទ្ធភាពតាមផែនការគ្រោងទុក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី