SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន


សម្តេចតេជោ ហ៊ុន សែន៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-28

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-28

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តបតាមសំណូមពរប្រជាជនបានចេញជារូបរាង កំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល វិស័យឯកជន អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានចុះផ្សាយជាសំណេរ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «នេះជាឱកាសល្អដែលប្រជាពលរដ្ឋ ពិសេសអ្នកដែលចោទប្រកាន់ថារដ្ឋាភិបាលកាត់ខេត្តចំនួន៤ ឬច្រើនជាងនេះទៅឱ្យប្រទេសវៀតណាម ចូលរួមកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ អណ្តូងទឹកជាដើម នៅតាមព្រំដែន ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ»។

«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានបង្កើតឡើងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។ ការចូលរួមរបស់ពលរដ្ឋជាមួយរាជរដ្ឋាភិបាលនេះ គឺជាចំណែកអភិវឌ្ឍន៍ជាតិ បង្ហាញការសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី