SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម ពិនិត្យឱកាសចូលជាសមាជិក UPOV ដើម្បីចុះបញ្ជីការពារពូជដំណាំថ្មីៗ


ក្រសួងកសិកម្ម ពិនិត្យឱកាសចូលជាសមាជិក UPOV ដើម្បីចុះបញ្ជីការពារពូជដំណាំថ្មីៗ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់អារម្មណ៍ និងពិនិត្យឱកាសចូលរួមជាសមាជិកសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) ដើម្បីទទួលបានសិទ្ធិក្នុងការចុះបញ្ជីការពារប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបន្តបង្កើតពូជថ្មីៗជាច្រើនដែលមានគុណភាពល្អផងដែរ។ ឯកឧត្តម ឌិត ទីណា លើកឡើងដូច្នេះក្នុងគ្រាជួបសម្តែងការគួរសមជាមួយលោកស្រី Yolanda Huerta Casado អគ្គលេខាធិការរងនៃ UPOV។

ក្នុងជំនួប កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ការចូលជាសមាជិក UPOV នឹងបង្កើនភាពជឿជាក់ដល់អ្នកវិនិយោគក្នុងការស្រាវជ្រាវប្រភេទពូជ និងបច្ចេកទេសពូជ និងលើកទឹកចិត្តអ្នកស្រាវជ្រាវប្រភេទពូជដំណាំទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធរវាងគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានបំណងគាំទ្រ និងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រើផលប្រយោជន៍សង្គម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី