2024-08-26
គន ម៉េងហុង
2024-08-26
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Inspur Group Co., Ltd. ដែលជាសហគ្រាសរដ្ឋរបស់ប្រទេសចិន កំពុងស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកការធ្វើបរិវត្តកម្មឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ពិសេសដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចនៃសង្គមឌីជីថលកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយលោក Ray Liu ប្រធានក្រុមហ៊ុន Inspur Group ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានលើកឡើងអំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈកិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជា។ ឯកឧត្ដម សួន សុផល បានបង្ហាញអំពីលទ្ធភាពគាំទ្រដល់ការបន្ស៊ីគ្នានូវគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលស្របតាមស្មារតីនៃអនុស្សរណៈការយោគយល់គ្នាស្តីពីយន្តការការងារចម្រុះលើការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។
នាឱកាសនោះ ឯកឧត្ដម សួន សុផល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យគម្រោងខាងលើទទួលបានជោគជ័យផងដែរ។ ជំនួបពិភាក្សារវាងឯកឧត្ដម សួន សុផល និងលោក Ray Liu គឺក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី