SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ចិន


ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ចិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-25

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-25

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មឱ្យចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងចិន។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។ ចំពោះ ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្ម ដែលចូលរួមពិព័រណ៍ខាងលើនឹងទទួលបានការលើកទឹកចិត្តពីគណៈកម្មការពិព័រណ៍ដូចជា៖ ការស្នាក់នៅសណ្ឋាគារ គូប៉ុងបរិភោគអាហារឥតគិតថ្លៃនៅកន្លែងតាំងពិព័រណ៍ និងមានរថយន្តដឹកជញ្ជូនទៅមកពីសណ្ឋាគារ ទៅកន្លែងតាំងពិព័រណ៍។

ជាមួយគ្នានេះ ធុរជន នឹងអាចជួបនិងពិភាក្សាជាមួយក្រុមហ៊ុនដៃគូសក្តានុពល រួមមាន៖ ក្រុមហ៊ុនផលិតផលគ្រឿងកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ, បច្ចេកវិទ្យាឌីជីថល និងផលិតផលកសិកម្ម, ជាពិសេស ផលិតផលអេឡិចត្រូនិក-Energy Power Electronic Products ក្នុងនោះធុរជន នឹងមានដំណើរទស្សនកិច្ចសួនឧស្សាហកម្ម និងសហគ្រាសនៅក្នុងតំបន់ស្វយ័តក្វាងស៊ីផងដែរ។

ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្ម ដែលមានបំណងចូលរួមអាចដាក់ពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០១០ ៩៧១ ០០៧/ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល៖ [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី