SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទំនាក់ទំនងព្រះសីហនុ-ស៊ែមិន នឹងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងតំបន់ឆ្នេរ និងកំពង់ផែ


ទំនាក់ទំនងព្រះសីហនុ-ស៊ែមិន នឹងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងតំបន់ឆ្នេរ និងកំពង់ផែ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ការចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងទីក្រុងស៊ែមិន នៃប្រទេសចិន នឹងបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលផ្តោតទៅលើការគ្រប់គ្រងតំបន់ឆ្នេរ កំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជា និងចិន។ នេះបើតាមការលើកឡើងរបស់លោក Wei Keliang ប្រធានគណៈកម្មាធិការទីក្រុងស៊ែមិន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មាធិការទីក្រុងស៊ែមិននេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ខេត្តនិងក្រុងទាំងពីររបស់កម្ពុជា-ចិន គឺមានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ហើយការផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលល្អបំផុត។

ជាមួយគ្នានេះ លោក Wei Keliang ក៏បានលើកឡើងថា បច្ចុប្បន្នភាពទីក្រុងស៊ែមិន គឺជាទីក្រុងឆ្នេរ និងជាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស ៤ដំបូងរបស់ប្រទេសចិន។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់អំពីគោលគំនិតនៃកិច្ចសហការបង្កើតតំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ទៅភាគីចិន ដើម្បីបានជាមូលដ្ឋានយកទៅពិនិត្យលទ្ធភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី