SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ ផ្តល់ការងារជាង ៥៤ពាន់កន្លែង ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម


ក្រសួងការងារ ផ្តល់ការងារជាង ៥៤ពាន់កន្លែង ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-20

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-20

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារចំនួន ៥៤ ៦៨៦កន្លែង ដល់សិស្ស និស្សិត និងសាធារណជនដែលកំពុងស្វែងរកការងារធ្វើ។ តាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ឱកាសការងារជាង ៥៤ពាន់កន្លែង គឺផ្តល់ឱ្យក្នុងវិស័យចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

ក្រសួងការងារ បញ្ជាក់ថា ឱកាសការងារដែលនឹងផ្តល់ឱ្យចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែសីហា ឆ្នាំ២០២៤ គឺមានវិស័យឧស្សាហកម្មចំនួន ៤២ ០១៩កន្លែង, វិស័យសេវាកម្ម ត្រូវការចំនួន ៥ ២៣៧កន្លែង និងវិស័យកសិកម្មចំនួន ៧ ៤៣០កន្លែង។ ការបង្កើតការងារដល់ពលរដ្ឋ តាមរយៈទីភ្នាក់ងារជាតិមុខរបរ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត ការរក្សា ការបង្កើនការងារដល់កម្មករ-និយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅបង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ចំពោះយុវជន សិស្ស និស្សិត និងសាធារណជនដែលមានបំណងស្វែងរកការងារធ្វើ អាចទាក់ទងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី