2024-08-11
អ៊ួន សំណាង
2024-08-11
អ៊ួន សំណាង
ភ្នំពេញ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិក ជាប្រាក់រៀល ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ។ ឯកឧត្តម យឹម លាត ស្នើបែបនេះទៅកាន់ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
បន្ថែមពីការកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិក ជាប្រាក់រៀល ឯកឧត្តមទេសាភិបាលរងធនាគារជាតិ ក៏បានស្នើឱ្យក្រសួងការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល នៅតាមបណ្តារោងចក្រ-សហគ្រាសផងដែរ។ ឯកឧត្តម យឹម លាត បានបញ្ជាក់ថា នេះជាសារសំខាន់នៃការចូលរួមរបស់ក្រសួងការងារក្នុងការលើកកម្ពស់ការចាយប្រាក់រៀលនៅកម្ពុជា តាមរយៈការសម្របសម្រួលជាមួយនិយោជក និងបុគ្គលិក-កម្មករ តាមរោងចក្រ-សហគ្រាសនៅទូទាំងប្រទេសកម្ពុជា។
ក្នុងកិច្ចពិភាក្សាអំពីការសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឯកឧត្តម សោម ចំណាន បានគាំទ្រកិច្ចសហការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហើយឯកឧត្តម នឹងសិក្សាបន្ថែមពីលទ្ធភាពជាក់ស្តែងក្នុងការកំណត់ប្រាក់ឈ្នួលកម្មករ និងនិយោជិក ជាប្រាក់រៀល។
ឯកឧត្តមរដ្ឋលេខាធិការ សោម ចំណាន បានសរសើរពីដំណើរអភិវឌ្ឍន៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ពិសេសប្រព័ន្ធបាគង ដែលមានការទទួលស្គាល់លើឆាកអន្តរជាតិ និងបានសរសើរពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយនេះ។ វឌ្ឍនភាពទាំងនេះ គឺជាចំណុចគន្លឹះបង្កើនការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីទទួលបានការគាំទ្រក្នុងការបើកប្រាក់ឈ្នួលជាប្រាក់រៀលនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី