2024-08-09
លន់ ចាន់ធូ
2024-08-09
លន់ ចាន់ធូ
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងសម្ពាធទាបពីព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ស្ថិតនៅសមុទ្រចិនខាងកើត ធ្វើឱ្យខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ គ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ។ សម្ពាធពីព្យុះទី៥នេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៅកម្ពុជា មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែសីហា ឆ្នាំ២០២៤។
តាមការចុះផ្សាយនាថ្ងៃទី៨ ខែសីហា ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា តំបន់វាលទំនាប នឹងមានខ្យល់បក់ មកពីទិសនិរតី និងបស្ចិម ក្រោមល្បឿនមធ្យម២,៥០ម៉ែត្រ/វិនាទី ដោយមានសីតុណ្ហភាពពី ២៤ ទៅ៣៥អង្សាសេ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។
រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពពី ២៣ ទៅ ៣៥អង្សាសេ ដែលមានខ្យល់បក់ពីទិសនិរតី និងទិសពាយ័ព្យក្នុងល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ក្នុងនោះខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
ចំពោះ តំបន់មាត់សមុទ្រ មានដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងមានសីតុណ្ហភាពពី ២៣ ទៅ ៣៣អង្សាសេ ដោយមានខ្យល់បក់មកពីនិរតី និងទិសបស្ចិម ក្នុងល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី និងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ រលកសមុទ្រ នឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី