SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ភ្ជុំបិណ្ឌ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជិត២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស


ភ្ជុំបិណ្ឌ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជិត២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស
A+ A-

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរជាតិ និងអន្តរជាតិជិត២លាននាក់ ធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នៅទូទាំងប្រទេស។ បើតាមនាយកដ្ឋានស្ថិតិទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅថ្ងៃទី១៧ តុលានេះ ទេសចរណ៍ជាតិមានប្រមាណ ១,៨៩លាននាក់ កើនជាង ៥២% ធៀបនឹងឆ្នាំ២០២២ ខណៈដែលទេសចរណ៍អន្តរជាតិមានប្រមាណ កើនរហូតដល់២,៧ម៉ឺននាក់ កើនជាង៩០% ធៀបនឹងឆ្នាំ២០២២។

ស្ថិតិទេសចរផ្ទៃក្នុងសរុបទាំងប្រមាណ ១,៩២លាននាក់ នៅទូទាំងរាជធានី-ខេត្តនោះ ត្រូវបានរាប់បញ្ចូលជាចំនួនទេសចរជាតិ និងចំនួនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយប្រជាពលរដ្ឋ ដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានាផងដែរ។

តំបន់ទេសចរណ៍គោលដៅធំៗ ដែលត្រូវបានបែងចែកសម្រាប់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋនធ្វើដំណើតកម្សាន្តក្នុងរយៈពេល៣ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ នាឱកាសឈប់សម្រាកពិធីបុណ្យភ្ជំបិណ្ឌនោះ រួមមានតំបន់វប្បធម៌, តំបន់ឆ្នេរ, តំបន់អេកូទេសចរណ៍, តំបន់បាត់ដំបង និងតំបន់ផ្សេងៗ។

នៅរាជធានីភ្នំពេញមានអ្នកទេសចរជាង៧,៥ពាន់នាក់ និងអន្តរជាតិជិត៦ពាន់នាក់ផងដែរ។ សម្រាប់តំបន់វប្បធម៌ មានខេត្តកំពង់ធំ, ឧត្តមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប មានអ្នកទេសចរជាតិជាង២០ម៉ឺននាក់ និងអន្តរជាតិ ៧ពាន់នាក់។ ចំណែក តំបន់ឆ្នេរ មានខេត្តព្រះសីហនុ, កំពត, កែប និងខេត្តកោះកុង មានអ្នកទេសចរជាតិជិត៣៦ម៉ឺននាក់ និងអន្តរជាតិជាង៧ពាន់នាក់។ ចំពោះ នៅតំបន់អេកូទេសចរណ៍ ដែលរួមនៅខេត្តក្រចេះ, មណ្ឌលគិរី, រតនគិរី និងខេត្តស្ទឹងត្រែង មានអ្នកទេសចរជាតិជិង៥ម៉ឺននាក់ និងអន្តរជាតិចំនួនជាង៥០០នាក់។

រីឯ តំបន់បាត់ដំបង មានរួមបញ្ចូលខេត្តបន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន និងខេត្តពោធិសាត់ មានអ្នកទេសចរជាតិជាង៤,១ម៉ឺននាក់ និងអន្តរជាតិជាង៥០០នាក់។ ដោយឡែក សម្រាប់តំបន់ផ្សេង ត្រូវបានបូកបញ្ចូលខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, ព្រៃវែង, ស្វាយរៀង, តាកែវ និងខេត្តត្បូងឃ្មុំ មានអ្នកទេសចរជាតិជាង៨៦ម៉ឺននាក់ និងអន្តរជាតិ១,៥ពាននាក់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី