SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ភូមិមួយ ផលិតផលមួយ» នឹងជំរុញដល់ការផលិត កែច្នៃផលិតផលកសិកម្ម សិប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ


«ភូមិមួយ ផលិតផលមួយ» នឹងជំរុញដល់ការផលិត កែច្នៃផលិតផលកសិកម្ម សិប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ «ភូមិមួយ ផលិតផលមួយ» នឹងជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានាជាមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក ពិសេសបម្រើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយនេះ ឯកឧត្តម ផល សុជាតិ បានឱ្យដឹងថា សិក្ខាសាលានេះ នឹងឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបន្តថា ភូមិមួយ ផលិតផលមួយ គឺជាចលនាសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យងើបផុតពីភាពក្រីក្រ ពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងបង្ហាញពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ឱ្យបានទូលំទូលាយដល់ម្ចាស់សិប្បកម្មអាជីវកម្មក្នុងខេត្តកណ្ដាលទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តម គ្រុយ ម៉ាឡែន ក៏បានលើកទឹកចិត្តផលិតករ សិប្បករ ឧស្សហករ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ឱ្យជួយផ្សព្វផ្សាយ ដើម្បីរក្សាបាននូវគុណភាព អនាម័យ ទីផ្សារ និងបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងផលិតផលដែលផលិតបាន។

ឯកឧត្តម ផល សុជាតិ បានបញ្ជាក់បន្ថែមថា ភូមិមួយ ផលិតផលមួយ សំដៅលើផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិមួយឬច្រើន ដែលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់នូវកិត្យានុភាព ដែលផលិតផលទាំងនោះ មានសក្តានុពល ពង្រឹង និងពង្រីកបរិមាណគុណភាព និងសោភណ្ឌភាព ដើម្បីបង្កើនតម្លៃ និងទទួលបានការចុះបញ្ជី ដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី៣០ កក្កដា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី