SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ហុងកុង ចុះMOU ចំនួន២ ដើម្បីបង្កើតយន្តការជំរុញការវិនិយោគ និងធុរកិច្ច


កម្ពុជា-ហុងកុង ចុះMOU ចំនួន២ ដើម្បីបង្កើតយន្តការជំរុញការវិនិយោគ និងធុរកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា-ហុងកុង បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ចំនួន២ ដើម្បីបង្កើតនូវយន្តការជំរុញការវិនិយោគ និងធុរកិច្ចបន្ថែមទៀតរវាងភាគីទាំងពីរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ចិនកាន់តែរឹងមាំបន្ថែមទៀត។

ការចុះ MOU ចំនួន២ រវាងកម្ពុជា និងហុងកុង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការចុះ MOU នេះ ធ្វើឡើងរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ កក្កដា ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជា គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុងជាមួយកម្ពុជា ជាពិសេសគឺក្នុងវិស័យធុរកិច្ច ការវិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី