SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកនាំពាក្យរដ្ឋាភិបាល៖ ខេត្តចំនួន៤របស់កម្ពុជា មិនបានដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលជាដែនដីតែមួយទេ


អ្នកនាំពាក្យរដ្ឋាភិបាល៖ ខេត្តចំនួន៤របស់កម្ពុជា មិនបានដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលជាដែនដីតែមួយទេ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍បន្ថែមទាក់ទងការលើកឡើងរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងចំនួន ៤ចំណុចថា រដ្ឋាភិបាល មិនបានកាត់ខេត្តចំនួន ៤របស់កម្ពុជា ដាក់ជាហ៊ុនជាមួយប្រទេសជិតខាងឡើយ។

ចំណុចចំនួន៤ ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នោះមានដូចជា៖ គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមទេ, គ្មានការយកខេត្តទាំង៤ របស់កម្ពុជាទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយទេ, គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នាឡើយ និងគ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ទេ។

ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)នេះ ធ្វើឡើងក្នុងក្របខ័ណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដូចជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។

តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៥ កក្កដា បានបញ្ជាក់បន្ថែមថា ប្រទេស នីមួយៗ គឺរក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានអ្នកណាបានឡើយ ដែលក្នុងនោះ ប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នានោះទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការដឹកនាំប្រទេសឆ្ពោះទៅពង្រឹងសេដ្ឋកិច្ចសង្គម និងនយោបាយទាំងក្នុងប្រទេសនិងនយោបាយការទូត ដោយរក្សាឱ្យបាននូវឯករាជ្យភាព អធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី