SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជា កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកជាង៧៤% ក្នុងរយៈពេល១១ខែ ធៀបនឹងឆ្នាំ២០២៣


រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជា កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកជាង៧៤% ក្នុងរយៈពេល១១ខែ ធៀបនឹងឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-27

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-27

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា បានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកចំនួន៧៤,១% ក្នុងរយៈពេល១១ខែ បើធៀបនឹងឆ្នាំមុន។ បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ការសម្រេចនេះ គឺបានមកពីយុទ្ធនាការកាត់បន្ថយផ្លាស្ទិកចំនួន២ របស់ក្រសួងបរិស្ថាន។

យុទ្ធនាការកាត់បន្ថយផ្លាស្ទិកចំនួន២ ដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងក្នុងពិធីបើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue sky) នោះមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលបានមនុស្សចូលរួមជាង ៨លាននាក់ និងយុទ្ធនាការមួយទៀតឈ្មោះថា «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ យុទ្ធនាការមួយនេះ បច្ចុប្បន្ន មានឃុំ សង្កាត់ជាង៦០០ ក្នុងចំណោមឃុំចំនួន១ ៦៥២ ដែលបានចូលរួមត្រឹមតែពីរខែប៉ុណ្ណោះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថាប្រសិនគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកប្រមាណពាក់កណ្ដាល អាចនឹងប៉ះពាល់ដល់បរិស្ថាន ធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្នុងរយៈពេល១១ ខែកន្លងមក ដែលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ គឺជាជំហានមួយដែលបង្ហាញពីការប្តេជ្ញាចិត្ត ហើយថែមទាំងបានអនុវត្តការងារនានា ដើម្បីធានាថាកម្ពុជាស្អាតផងដែរ។ ការបំពុលសំណល់សំរាមប្លាស្ទិក គឺកើតឡើងដោយការទុកដាក់សំរាមមិនបានត្រឹមត្រូវ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមានលើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់ប្រទេសទាំងមូល»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី