SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើដល់ក្រុមហ៊ុន វិនិយោគបង្កើតតំបន់ឧស្សាហកម្ម ធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោក


កម្ពុជា ស្នើដល់ក្រុមហ៊ុន វិនិយោគបង្កើតតំបន់ឧស្សាហកម្ម ធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា បានស្នើឱ្យក្រុមហ៊ុនចិនចំនួន៤០ វិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្មពីលើដល់ក្រោម (Upstream to Downstream) ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារពិភពលោក។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបជាមួយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ និងជាអ្នកដឹកនាំក្រុមហ៊ុនចំនួន៤០។

ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា ស្ថានភាពនៃការវិនិយោគនៅកម្ពុជា ភាគច្រើននាំចូលវត្ថុធាតុដើម ឬផលិតផលពាក់កណ្ដាលសម្រេច ដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស។ ឯកឧត្តម ជា វុទ្ធី បានបន្ថែមថា រំហូរវិនិយោគ និងទំហំពាណិជ្ជកម្មចិនមកកម្ពុជា គឺមានកំណើនខ្ពស់ជាងរៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលរយៈពេល ៦ខែដើមឆ្នាំ២០២៤នេះ ការវិនិយោគចិនមកកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគពីប្រទេសផ្សេងទៀត។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង«ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របតាមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ក្នុងឱកាសនោះ លោក ជាង ស៊ីអាន បានជឿជាក់ថាបន្ទាប់ពីជំនួបពិភាក្សាការងារនេះ សមាជិកគណៈប្រតិភូមកពីក្រុមហ៊ុនទាំង៤០នេះ នឹងសម្រេចចិត្តបណ្ដាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន។ គួរបញ្ជាក់ថា ក្រុមហ៊ុនចំនួន៤០របស់ចិននេះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវរងា ស្បែកជើង ក្រណាត់និងជ្រលក់ពណ៌ សម្ភារសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក និងការផលិតសូត្រជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី