SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«កម្មវិធីប្រកួតប្រជែងកាត់ដេរសម្លៀកបំពាក់» នឹងបើកឱ្យសហគ្រិនច្នៃម៉ូតអាចឈ្នះទឹកប្រាក់សរុប ៤០លានរៀល


«កម្មវិធីប្រកួតប្រជែងកាត់ដេរសម្លៀកបំពាក់» នឹងបើកឱ្យសហគ្រិនច្នៃម៉ូតអាចឈ្នះទឹកប្រាក់សរុប ៤០លានរៀល
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការរៀបចំកម្មវិធីការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ រដូវកាលទី២ ដើម្បីផ្ដល់ឱកាសដល់សហគ្រិន និងអ្នកច្នៃម៉ូតបង្ហាញទេពកោសល្យ និងបង្កើនឱកាសទទួលបានការវិនិយោគ។ តាមរយៈការប្រកួតប្រជែងនេះ សហគ្រិនច្នៃម៉ូតនឹងមានឱកាសឈ្នះទឹកប្រាក់សរុបរហូតដល់ ៤០លានរៀល។

ការរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង គឺដើម្បីបង្កើនភាពងាយស្រួលដល់ធុរកិច្ចថ្មីៗ និងអាជីវកម្មធុនតូច និងមធ្យមក្នុងវិស័យកែច្នៃម៉ូត ចូលរួមក្នុងទីផ្សារជាតិ និងអន្តរជាតិ, ផ្សព្វផ្សាយសហគ្រិនធុរកិច្ចផ្នែកច្នៃម៉ូតក្នុងស្រុក និងពង្រឹង និងជម្រុញឱ្យមានការប្រកួតប្រជែងក្នុងវិស័យសម្លៀកបំពាក់និងវាយនភណ្ឌនៅកម្ពុជា។ លើសពីនេះ ប្រយោជន៍នៃការប្រកួតប្រជែងនេះ គឺពង្រឹងបណ្ដាញអាជីវកម្មផ្នែកច្នៃម៉ូត រវាងសហគ្រិន អ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុ។

តាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អ្នកច្នៃម៉ូតដែលអាចចូលរួមការប្រកួតនេះបាន គឺត្រូវមាន៖ បទពិសោធផ្នែករចនាម៉ូតសម្លៀកបំពាក់, មានការស្រមើស្រមៃប្រកបដោយភាពច្នៃប្រឌិត ស្របតាមប្រធានបទ, គំនិត និងការបង្កើតទាំងអស់ដែលដាក់បញ្ចូលក្នុងការប្រកួត ត្រូវតែជាកម្មសិទ្ធិដើមរបស់បេក្ខជន, ត្រូវរស់នៅក្នុងប្រទេសកម្ពុជា ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ, បេក្ខជនជ័យលាភីលេខ១ ដល់លេខ៥នារដូវកាលទី១ មិនអនុញ្ញាតឱ្យចូលរួមប្រកួតម្ដងទៀតឡើយ និងបេក្ខភាពប្រកួតតម្រូវឱ្យយល់ព្រម និងគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់។

ចំពោះរង្វាន់សម្រាប់អ្នកឈ្នះមាន ជ័យលាភីលេខ១ នឹងទទួលបាន ៣៥០០ដុល្លារ, លេខ២ បេក្ខជន នឹងទទួលបានទឹកប្រាក់ ៣០០០ដុល្លារ, លេខ៣ មានទឹកប្រាក់ ២៥០០ដុល្លារ, លេខ៤ និងលេខ៥ រង្វាន់គឺ ៥០០ដុល្លារ ដូចគ្នា។ ចំពោះជ័យលាភីឆ្នើមទី១,២និង៣ នឹងមានឱកាសសហការជាមួយសហគ្រិនខ្មែរ ដើម្បីផលិតការច្នៃម៉ូតក្នុងទម្រង់ពាណិជ្ជកម្ម ក្នុងទិសដៅជួយជម្រុញដល់សេដ្ឋកិច្ច និងវិស័យសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌក្នុងស្រុក។ បេក្ខជនដែលប្រកួត នឹងឆ្លងកាត់ការវិនិច្ឆ័យដោយឯករាជ្យ ឬគណៈកម្មការដែលរៀបចំដោយអ្នកផ្សព្វផ្សាយ និងការបោះឆ្នោតពីអ្នកចូលរួម, កម្មវិធីទាំងមូល នឹងត្រូវសម្រេចដោយអ្នកផ្សព្វផ្សាយ និងមិនមានការតវ៉ា, បេក្ខជនជ័យលាភីទាំងអស់ ត្រូវយល់ព្រមប្រគល់សិទ្ធិប្រើប្រាស់ឈ្មោះ រូបភាព និងការចូលរួមរបស់ខ្លួនជាសាធារណៈ ក្នុងគោលបំណងផ្សព្វផ្សាយ ស្របតាមសិទ្ធិឯកជនភាព។

សហគ្រិនច្នៃម៉ូត ដែលមានបំណងចូលរួមប្រកួត អាចចុះឈ្មោះតាមរយៈតំណភ្ជាប់https://forms.gle/ZBijUEZ3LE5bsB5F6 ឬទាក់ទងមកកាន់ ០១៧ ៩៣៥ ៩៥៩ ឬ ០៦៩ ៤៨៤ ៩៣៩ ត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ ចំណែក ការប្រកាសបេក្ខភាពវគ្គដំបូងនឹងធ្វើឡើងនាថ្ងៃទីថ្ងៃទី២០ សីហា, ថ្ងៃទី២៥ សីហា បិទការដាក់បញ្ចូលស្នាដៃវគ្គដំបូង, ថ្ងៃទី២២ កញ្ញា គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងថ្ងៃទី២៧ តុលា ២០២៤ ជាថ្ងៃវគ្គផ្ដាច់ព្រ័ត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី