SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

បុរសដែលឆបោកប្រាក់ពលរដ្ឋ តាមការលក់ទំនិញអនឡាញ ត្រូវបានអាជ្ញាធរឃាត់ខ្លួន


បុរសដែលឆបោកប្រាក់ពលរដ្ឋ តាមការលក់ទំនិញអនឡាញ ត្រូវបានអាជ្ញាធរឃាត់ខ្លួន
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ អាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ដែលជាមេខ្លោងឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញតាមអនឡាញ។ ការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមកិច្ចសហការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាច្រើននាក់។

ជនសង្ស័យដែលបានឃាត់ខ្លួន សារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើការឆបោកប្រាក់ ក្រោមរូបភាពលក់ភេសជ្ជៈ និងស្រាបៀរ បោះដុំតាមអនឡាញពិតមែន ដោយរូបជនឆបោកនោះ បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយប្រើឈ្មោះលក់ទំនិញបោះដុំ។ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់ បញ្ជាទិញទំនិញ ខ្ញុំបានទំនាក់ទំនងបន្តទៅកាន់ដេប៉ូបោះដុំដទៃទៀតរួចកក់លុយមួយចំនួន ដើម្បីឱ្យខាងដេប៉ូបោះដុំដឹកទំនិញទៅទីតាំងតាមដែលជនរងគ្រោះប្រាប់ ហើយថតរូបភាពទំនិញដែលបានដាក់លើឡានផ្ញើមកឱ្យខ្ញុំ រួចខ្ញុំក៏ផ្ញើបន្ដទៅជនរងគ្រោះក្នុងគោលបំណងឱ្យជនរងគ្រោះទុកចិត្ត។ នៅពេលជនរងគ្រោះផ្ញើប្រាក់មកហើយ ខ្ញុំក៏បានបិទទូរសព្ទ និងប្លុក(Block) លេខរបស់ជនរងគ្រោះ រីឯម្ចាស់ដេប៉ូក៏មិនបានទទួលលុយហើយក៏បានយកទំនិញទៅដេប៉ូខ្លួនវិញ»។

តាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី១៩ កក្កដា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលចូលចិត្តទិញទំនិញតាមអនឡាញ ត្រូវវិភាគអោយបានច្បាស់លាស់លើគណនីបណ្តាញទំនាក់ទំនងសង្គមនានា ដែលផ្សព្វផ្សាយលក់ផលិតផល មុននឹងសម្រេចចិត្តទិញផលិតផលនោះតាមអនឡាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី