2024-07-20
គិត បុប្ផា
2024-07-20
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញផលិតផលកសិកម្មជាង ៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧៧ប្រទេស ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ចំនួននៃការនាំចេញក្នុងឆ្នាំ ២០២៤នេះ មានកំណើនជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។
ក្នុងចំណោមកសិផលជាង ៦លានតោន ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មាន៩៤% បាននាំចេញឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន គឺនាំចេញទៅកាន់ប្រទេសចិន ខណៈដែលការនាំចេញទៅប្រទេសរៀតណាមមាន ស្រូវ ចន្ទី ដំឡូងមី និងស្វាយស្រស់ និងការនាំចេញទៅប្រទេសថៃ គឺដំឡូងមី ស្វាយស្រស់ ម្ទេស និងកន្ទក់។ ចំពោះផលិតផលកសិកម្មរបស់កម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី នោះគឺស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ គ្រាប់ស្វាយចន្ទីឆៅមានទំហំនាំចេញជិត ៨០០លានដុល្លារ ប្រមាណ ១ភាគ៣ នៃតម្លៃនាំចេញកសិផលសរុបរបស់កម្ពុជា។ ចំណែក ទំហំទឹកប្រាក់ពីការនាំចេញ មានស្រូវជាង ៤០០លានដុល្លារ, អង្ករជាង ២០០លានដុល្លារ, កសិផលក្រៅពីស្រូវ-អង្ករ ជាង ១៨០០ពាន់លានដុល្លារ, ចំណែកកសិផល មានកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ផ្សេងទៀត ដែលទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារ គឺដំឡូងមី មានបរិមាណជាង ២,៥០លានតោន។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថាការសម្រេចបានការនាំចេញទាំងនេះ គឺជាសមិទ្ធផលមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី