2024-07-18
គិត បុប្ផា
2024-07-18
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ សំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល អង្គភាពសវនកម្មពន្ធដារពិសេសនេះ ស្ថិតនៅចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អង្គភាពសវនកម្មពន្ធដារពិសេស នឹងមានភារកិច្ចគ្រប់គ្រង និងធ្វើការងារសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធលើសហគ្រាស ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព។ អនុក្រឹត្យ ស្តីពីបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា អង្គភាពនេះ នឹងទទួលបន្ទុកពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម និងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
អង្គភាពសវនកម្មពន្ធដារពិសេស នឹងត្រូវរៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំ ដោយផ្អែកលើសៀវភៅណែនាំស្តីពី ការកំណត់ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងអាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសក្រោមសមត្ថកិច្ច។ ជាមួយគ្នានេះ អង្គភាពនេះ នឹងអនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និងត្រូវជូនព័ត៌មានទៅសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាស ដើម្បីធ្វើសវនកម្មពន្ធដារ។ អង្គភាពសវនកម្មពន្ធដារពិសេស ក៏នឹងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ព្រមទាំងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី