2024-07-13
ទូច សូរិយា
2024-07-13
ទូច សូរិយា
ភ្នំពេញ៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់បង្កក ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ដែលនាំចូលពីប្រទេសជិតខាង ត្រូវបានមន្រ្តីជំនាញចុះបង្ក្រាបបាន និងដុតកម្ទេចចោល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។
មន្ត្រីជំនាញអគ្គនាយកការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានឱ្យដឹងថា សាច់បង្កកដែលមន្ត្រីជំនាញឃាត់បានតាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់ តាមទូកប្រឡាយទី១០ ច្រករបៀងបាក់ដៃនេះ ជាសាច់បង្កកដែលខូចគុណភាព និងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន។
តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១០ កក្កដានេះ សាច់បង្កកដែលមានចំនួនជាង ១៧តោន រួមមាន៖ គល់ស្លាបមាន់បង្កក៣ ២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក១៣ ៩១៥ គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដុតកម្ទេចចោលតាមនីតិវិធី រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី