2024-07-06
គិត បុប្ផា
2024-07-06
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការកិច្ចសហការចូលរួមពីដៃគូអភិវឌ្ឍន៍នានាលើការងារបច្ចេកទេស ជាពិសេសទុន ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងតម្រូវការការងារបច្ចេកទេស និងទុននេះ គឺដើម្បីជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ដោយឯកឧត្តមបន្តថា កសិកម្មទំនើបនេះ នឹងជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ និងការដឹកនាំបែបទំនើប។
ក្នុងជំនួបជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB) ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើបក្នុងការធ្វើពិពិធកម្មកសិកម្មឱ្យបានទូលំទូលាយនិងអភិរក្ស ព្រមទាំងអភិវឌ្ឍន៍ធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារ នាពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានសាទរចំពោះកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក កន្លងមក លើការអភិវឌ្ឍវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី