2024-07-06
ទូច សូរិយា
2024-07-06
ទូច សូរិយា
ភ្នំពេញ៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានប្តេជាបន្តកៀរគរអ្នកវិនិយោគពីបរទេស ជាពិសេសមកពីប្រទេសចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រវិស័យធុរកិច្ចរបស់វិនិយោគិនចិន ក៏ដូចជាសមាគមន៍ខ្មែរ-ចិន។
ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុននានាដែលជាសមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ឱ្យបន្តខិតខំ និងពង្រីកការវិនិយោគឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមអភិវឌ្ឍន៍ទាំងក្រុមហ៊ុន និងរួមចំណែកអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាខាងលើនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បាននាំយកថវិកាប្រមាណ ៣៣ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយការបរិច្ចាគនេះ ជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានអរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា វិស័យឯកជន ជាពិសេសបណ្ដាធុរជន និងវិនិយោគិនចិននៅកម្ពុជា ដែលតែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី