SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងវិនិយោគចំនួន២២ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង ២ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល


គម្រោងវិនិយោគចំនួន២២ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង ២ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងវិនិយោគ/ធុរកិច្ចចំនួន២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបជាង ២ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ បើតាមការចុះផ្សាយរបស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ការលើកទឹកចិត្តពិសេសនេះ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

គម្រោងត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាលចំនួន២២នេះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៣, គម្រោងថ្មីចំនួន៧ និងគម្រោងពង្រីកចំនួន២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន និងមន្ទីរពេទ្យ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស ដែលមានទំហំតូច មធ្យម និងធំ មានទុនវិនិយោគចាប់ពី ១០ម៉ឺនដុល្លារ ដល់ ៥០០លានដុល្លារ។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគចំនួន២២ ក្នុងខេត្តព្រះសីហនុនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និងធុរជន ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទ។

គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគ/ធុរកិច្ចចំនួន៦៣គម្រោង ក្នុងនោះក្រុមការងារ ក៏បានពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន២៦ បន្ថែមទៀតផងដែរ។ គួរជម្រាបថា គម្រោងដែលទទួលបានការលើកទឹកចិត្តសម្រាប់ស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ មាន៤ ប្រភេទ៖ ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការបានក្នុងឆ្នាំ២០២៤, ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច និង ៤) គម្រោងដែលមានស្រាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី