2025-02-05
គិត បុប្ផា
2025-02-05
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនអនុញ្ញាតឱ្យអាជីវករ លក់ដូរនៅផ្សារមាត់ស្ទឹង និងលក់ដូរមិនមានសណ្តាប់ធ្នាប់លើដីចំណីផ្លូវ និងតាមសំយាបផ្ទះ ជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងសួនដើមលាភទៀតឡើយ។ ការសម្រេចបញ្ឈប់ការធ្វើអាជីវកម្មរបស់ពលរដ្ឋនេះ គឺដើម្បីរៀបចំសួនច្បារ ដាំដើមត្នោតសងខាងស្ទឹង និងធ្វើផ្លូវថ្មើរជើង ព្រមទាំងរៀបចំសណ្តាប់ធ្នាប់សាធារណៈផងដែរ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងច្បារមន បញ្ជាក់ថា រដ្ឋបាលក្រុង បានរៀបចំទីតាំងលក់ដូរមួយកន្លែង ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនគិតថវិកាឡើយ សម្រាប់អាជីវករ ដែលមិនមានលទ្ធភាព។
ម្ចាស់អាជីវកម្ម ត្រូវសហការអនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាព ក្នុងរយៈពេល ១០ថ្ងៃ ជាកំហិត ដែលគិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្នុងនោះ ករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលក្រុង នឹងអនុវត្តវិធានការដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ ឬការបាត់បង់ទ្រព្យសម្បត្តិរបស់អាជីវករឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី