SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក ត្រូវបានតែងតាំងជា«ព្រះចៅអធិការ» វត្តឧណ្ណាលោម


សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក ត្រូវបានតែងតាំងជា«ព្រះចៅអធិការ» វត្តឧណ្ណាលោម
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក (សីលសំវរោ) ត្រូវបានតែងតាំងជាព្រះចៅអធិការ វត្តឧណ្ណាលោម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ប្រកាសនីយបត្រនេះ បានចុះព្រះហត្តលេខាដោយសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក កើតឆ្នាំ១៩៧៩ ព្រះជន្ម ៤៥វស្សា ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តឧណ្ណាលោម គង់នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនាមជាព្រះចៅអធិការវត្តឧណ្ណាលោម សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក មានភារកិច្ចរម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាសនិកឱ្យរៀនសូត្របដិបត្តិធម៌វិន័យមានបិដកជាគោល។

គួរបញ្ជាក់ថា ប្រកាសនីយបត្រ គណៈសង្ឃពុទ្ធសាសនាកម្ពុជាដែលតែងតាំងនេះ បានឯកភាពដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី