2024-06-28
ទូច សូរិយា
2024-06-28
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការជំរុញកំណើនដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។
បើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គំនិតផ្តួចផ្តើមនេះ គឺគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ស្ថិរភាព និងការពង្រីកអាជីវកម្ម ដើម្បីសហគ្រាស SMEs អាចរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យភាគីទាំងពីរសម្របសម្រួលដល់ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងចែករំលែកព័ត៌មាន ដើម្បីគាំទ្រសហគ្រាសឱ្យចាប់ផ្តើមពង្រីក និងស្តារប្រតិបត្តិការរបស់ពួកគេប្រកបដោយនិរន្តរភាព។
អនុស្សរណៈនេះ ក៏មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យអាទិភាព ដែលរួមមានការកែច្នៃកសិផល វិស័យកម្មន្តសាល និងធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាផងដែរ។ ភាគីទាំងពីរ នឹងធ្វើការរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីនៃការទទួលបានហិរញ្ញប្បទាន និងអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយផ្តោតលើសារសំខាន់នៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងតួនាទីរបស់សហគ្រាសធុនតូច និងមធ្យមក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី