2024-06-28
ទូច សូរិយា
2024-06-28
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា កំពុងជំរុញវិស័យកៅស៊ូឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីក្លាយជាដំណាំឧស្សាហកម្ម និងមានទីផ្សារខ្ពស់។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានលើកឡើងនៅមុខបណ្តាក្រុមហ៊ុនដែលវិនិយោគលើវិស័យកៅស៊ូនៅកម្ពុជា បន្ថែមថា ការជំរុញវិស័យកៅស៊ូនៅកម្ពុជានេះ ព្រោះដំណាំកៅស៊ូ អាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជា ស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី