2023-10-07
SME News
2023-10-07
SME News
ភ្នំពេញ៖ កម្ពុជា ទទូលស្វាគមន៍ភ្ញៀវទេសចរជនជាតិកូរ៉េខាងត្បូងប្រមាណ ៤០០នាក់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដែលមកទស្សនានៅខេត្តសៀមរាប រយៈពេល០៤ថ្ងៃ ខណៈដែលតាមគម្រោងនឹងមានជនជាតិកូរ៉េ មកទស្សនានៅកម្ពុជាប្រមាណ ១ ២០០នាក់ ក្នុងជំហានដំបូងតាមរយៈក្រុមទេសចរណ៍ក្នុងស្រុក សហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កូរ៉េ។
ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប បានរៀបចំទទួលភ្ញៀវទេសចរជនជាតិកូរ៉េ ប្រមាណ៤០០នាក់ តាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកក់ក្ដៅ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ។ ភ្ញៀវទេសចរទាំងនោះ មកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ។
បើតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តសៀមរាប តាមយៈក្រុមហ៊ុនទេសចរណ៍Tour Fresh ដែលជាដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កូរ៉េ ក្រុមអ្នកទេសចរទាំងនោះមានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ គោលបំណងដែលអ្នកទេសចជនជាតិកូរ៉េ សម្រេចចិត្តមកទសន្សនានៅកម្ពុជាផ្ទាល់ គឺចង់ឃើញពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេស ប្រាសាទបុរាណរបស់កម្ពុជាតែម្តង។
ក្រុមហ៊ុនទេសចរណ៍Tour Fresh បានបញ្ជាក់ថា តាមគម្រោងសម្រាប់ជំហានដំបូងនេះ ទេសចរជនជាតិកូរ៉េ អាចមានចំនួនប្រមាណ ១,២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបអាច រៀបចំជាជំហានត្រឹមប្រមាណ៤០០នាក់សិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី